អាកាសធាតុរដូវរងា
አማርኛ • اَلْعَرَبِيَّةُ • 繁体字 • 简体中文 • ភាសាខ្មែរ • 한국어 • Oromiffa • русский язык • af-Soomaali • Español • Tagalog • ភាសាខ្ម • ትግርኛ • Tiếng việt • English
សូមស្វាគមន៍មកកាន់គេហទំព័រចលនាឆ្លើយតបអាកាសធាតុរដូវរងារបស់ SDOT ដែលអ្នកនឹងស្វែងរកធនធានដើម្បីជួយអ្នករៀបចំសម្រាប់ព្យុះរដូវរងា និងស្វែងយល់ពីរបៀបដែល SDOT ឆ្លើយតបដើម្បីអោយទីក្រុង Seattle មានដំណើរការដោយសុវត្ថិភាព។
ធនធាន
ទាញយក
ផែនទីអាកាសធាតុរដូវរងា
- ផែនទីចលនាឆ្លើយតបអាកាសធាតុរដូវរងា
- ផែនទីបង្ហាញពីផ្លូវដែលត្រូវឈូសព្រិលក្នុងទីក្រុង Seattle
- ផែនទីបង្ហាញពីកាមេរ៉ាចរាចរណ៍
ធនធានបន្ថែម
ថែរក្សាចិញ្ចឹមផ្លូវឲ្យស្រឡះល្អ
សូមរក្សាចិញ្ចើមផ្លូវនៅមុខផ្ទះ ឬអាជីវកម្មរបស់អ្នកឱ្យបានស្រឡះល្អក្នុងអំឡុងពេលមានព្យុះព្រិល។ វាគឺជាច្បាប់ហើយគឺជាអ្វីដែលត្រឹមត្រូវយើងគូរធ្វើដើម្បីអោយមនុស្សទាំងអស់គ្នាអាចធ្វើដំណើរដោយសុវត្ថិភាព ជាពិសេសអ្នកដែលពិបាកក្នុងការធ្វើដំណើរ។
ទីក្រុង Seattle មានចិញ្ចើមផ្លូវចំនួនជាង ២៤០០ ម៉ាយ ហើយក្រុមការងាររបស់យើងមិនអាចនៅគ្រប់ទីកន្លែងក្នុងពេលតែមួយបានទេ។ យើងពឹងផ្អែកលើអ្នកក្នុងការបំពេញការងាររបស់អ្នក ដើម្បីអោយយើងអាចផ្តោតទៅលើការសម្អាតចិញ្ចើមផ្លូវដែលមិននៅជិតអគារឯកជន និងធ្វើឱ្យផ្លូវសំខាន់ៗរបស់ទីក្រុងជ្រះស្រឡះ។
- រៀបចំ - ស្តុកទុកមុនពេលមានព្យុះ។ មានប៉ែលចូកព្រិល ថង់អំបិលបាចតាមផ្លូវ សំលៀកបំពាក់កក់ក្តៅ ភួយសាគួរ ពិល ឧបករណ៍សង្គ្រោះបឋម និងការផ្គត់ផ្គង់អាហារ/ទឹក/ថ្នាំ យ៉ាងហោចណាស់បានបីថ្ងៃ។
- មុនពេលវាកក - រោយអំបិលគ្រួស (ឬផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានផ្សេងទៀត) នៅលើចិញ្ចើមផ្លូវ ផ្លូវដើរ និងផ្លូវជម្រាលរបស់អ្នក ដើម្បីការពារកុំឱ្យមានទឹកកក។
- សូមសាកសួរអ្នកជិតខាងរបស់អ្នកផង — សាកសួរអ្នកជិតខាងរបស់អ្នក ប្រសិនបើអ្នកដឹងថាពួកគេអាចត្រូវការជំនួយពីអ្នក។ ធ្វើការរួមគ្នា ហើយបង្កើតផែនការដើម្បីធានាថា ប្លុកផ្លូវដើរ ផ្លូវបង្ហូរទឹកភ្លៀង និងផ្លូវកាត់កែង បានជ្រះស្រឡះពីព្រិល/ទឹកកក។
- នៅពេលធ្លាក់ព្រិល — សម្អាតចិញ្ចើមផ្លូវ — សម្អាតចិញ្ចើមផ្លូវនៅមុខផ្ទះ ឬអាជីវកម្មរបស់អ្នករៀងរាល់ 12 ម៉ោងមុនពេលព្រិលប្រែទៅជាទឹកកក។
យើងបានសហការគ្នាជាមួយ Rooted in Rights ដើម្បីបង្កើតវីដេអូមួយដើម្បីអប់រំមនុស្សអំពីសារៈសំខាន់នៃការបោសសម្អាតព្រិល និងទឹកកកពីចិញ្ចើមផ្លូវដែលនៅជិតផ្ទះ អាជីវកម្ម និងកន្លែងការងាររបស់ពួកគេ។ ព័ត៌មាននេះធ្វើឱ្យវាកាន់តែងាយស្រួលហើយមានសុវត្ថិភាពជាងមុនសម្រាប់អ្នករាល់គ្នាក្នុងការធ្វើដំណើរក្រោយពីព្យុះរដូវរងា!
>