Meet the Workgroup

አማርኛ • 繁体字 • 简体中文 • ភាសាខ្មែរ • 한국어 • Oromiffa • af-Soomaali • Español • Tagalog • ትግርኛ • Tiếng việt • English

សមាជិកក្រុមការងារបច្ចុប្បន្ន

Yordanos Teferi គឺជា សហប្រធានក្រុមការងារ

Yordanos Teferi គឺជាមេធាវី eDiscovery ដែលមានបទពិសោធន៍ជាង 15 ឆ្នាំនៅក្នុងក្រុមហ៊ុនច្បាប់រួមបញ្ចូលគ្នា និងក្រុមហ៊ុនថានៈ Fortune 100។ នៅពេលដែល Yordanos ចាប់ផ្តើមបម្រើការងារនៅក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសហគមន៍ Eritrean នាងត្រូវបានចាប់ផ្លើមការងារដ៏អស្ចារ្យនៃសម្ព័ន្ធសហគមន៍ពហុវប្បធម៌ ដែលបច្ចុប្បន្ននាងបម្រើការងារជានាយកប្រតិបត្តិបណ្តោះអាសន្ន។ Yordanos ក៏បម្រើការងារក្នុងក្រុមប្រឹក្សាគោលកាណ៍អភិវឌ្ឍន៍សមធម៌ (EDI) និងក្រុមប្រឹក្សាអភិបាលកិច្ចសហគមន៍នៃឱកាស (COO) ផងដែរ។

Yu Ann Youn គឺជា សហប្រធានក្រុមការងារ

Yu Ann Youn គឺជានិស្សិតបច្ចុប្បន្ននៅមជ្ឈមណ្ឌល Robinson នៃសាកលវិទ្យាល័យ Washington សម្រាប់អ្នកប្រាជ្ញវ័យក្មេងដែលកំពុងធ្វើការឆ្ពោះទៅកាន់សញ្ញាបត្របរិញ្ញាបត្រផ្នែកគ្រប់គ្រងសំណង់។ នាងមានចំណង់ចំណូលចិត្តក្នុងការកសាងសមធម៌ជាតិសាសន៍ និងភាពចម្រុះនៅក្នុងផ្នែកខាងសាងសង់បរិស្ថាន ហើយជាអ្នកតស៊ូមតិយ៉ាងសកម្មសម្រាប់ការចូលរួមកាន់តែច្រើនជាមួយសហគមន៍ជុំវិញការរៀបចំផែនការ និងការអភិវឌ្ឍន៍ទីក្រុង។ នាងបានចូលរួមក្នុងក្រុមការងារសមធម៌ដឹកជញ្ជូន ដើម្បីផ្តល់ពន្លឺដល់សំឡេងនៃសហគមន៍ BIPOC ដែលមានចំណូលទាប និងយុវជនក្នុងការពិភាក្សាជុំវិញផែនការដឹកជញ្ជូន។

Rizwan Rizwi គឺជា អតិតសហប្រធាន

Rizwan គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SAR Wealth Management។ គាត់បានកើត និងធំដឹងក្ដីនៅទីក្រុង Newcastle upon Tyne ក្នុងប្រទេសអង់គ្លេស ហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Newcastle ជាមួយនឹងសញ្ញាប័ត្របរិញ្ញាបត្រប្រកបដោយកិត្តិយសក្នុងការគ្រប់គ្រងពាណិជ្ជកម្ម ហើយក្រោយមកបានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ គាត់មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងផ្នែកវិនិយោគ ហើយបានចំណាយពេលជាច្រើនឆ្នាំគ្រប់គ្រងសំណុំហិរញ្ញវត្ថុនៅក្រុមហ៊ុន SMITH BARNEY Citigroup (ឥឡូវជាផ្នែកនៃ Morgan Stanley)

ក្នុងឆ្នាំ 2012 Rizwan បានក្លាយជានាយកប្រតិបត្តិនៃសេវាលំនៅដ្ឋានមូស្លីម (MHS) ដែលក្នុងឆ្នាំ 2018 ពួកគេបានជួយរកផ្ទះអោយមនុស្សនៅជាង 1,100 នាក់នៅទូទាំង King County ជាពិសេសជនភៀសខ្លួនដែលគ្មានផ្ទះសម្បែង និងជនអន្តោប្រវេសន៍។ គាត់បានចូលរួមជាមួយក្រុមការងារសមធម៌នៃនាយកដ្ឋានដឹកជញ្ជូននៃទីក្រុង Seattle ដើម្បីធានាថា ប្រជាជនត្រូវមានសម្លេងនៅក្នុងការសម្រេចចិត្តអំពីការដឹកជញ្ជូន ទោះបីជាមកពីក្រុមដែលមានវិបត្តិសេដ្ឋកិច្ច ឬក្រុមដែលជារឿយៗត្រូវបានគេមើលរំលងក្នុងការរចនាគោលនយោបាយពីមុនមកក៏ដោយ។

Steven Sawyer គឺជា អតីតសហប្រធាន

លោកអាចារ្យ Steven R. Sawyer គឺជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស អ្នកដឹកនាំសហគមន៍ សហគ្រិន និងជាអ្នកត្រួសត្រាយសាសនាជាតិដែលមានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មផ្តោតទៅលើការគ្រប់គ្រងអង្គការ ហើយជាអនុបណ្ឌិតផ្នែកទេវភាពដែលផ្តោតទៅលើការអភិវឌ្ឍន៍សកល និងយុត្តិធម៌ពីសាកលវិទ្យាល័យ Multnomah នៅ Portland, OR។ បច្ចុប្បន្ននេះ Steven ធ្វើការជានាយកប្រតិបត្តិការនៃ POCAAN ដែលពីមុនគេហៅថាជា People of Color Against AIDS Network ដែលជាភ្នាក់ងារសេវាកម្មសង្គមចម្រុះដែលបម្រើសហគមន៍ដែលខ្វះខាតក្នុងទីក្រុង Seattle ចាប់តាំងពីឆ្នាំ 1987។ ក្រសួងនេះស្វែងរកការតស៊ូមតិ អប់រំ និងប្រមូលកម្មវិធីដែលដោះស្រាយការប្រើគ្រឿងញៀន ការជាប់ឃុំឃាំង ភាពគ្មានផ្ទះសម្បែង ជំងឺកាមរោគ ការរើសអើងជាតិសាសន៍ ការរើសអើងស្រ្ដីភេទ ការរើសអើងភេទមនុស្ស និងភាពខុសគ្នាបន្តិចបន្តួចផ្សេងទៀត។ បាវចនារបស់គាត់ត្រូវបានចែករំលែកជាមួយអង្គការ៖ "លើកកម្ពស់សុខភាព បង្លើតភាពចល័តសហគមន៍ និងផ្លាស់ប្តូរជីវិត។

An Huynh

An Huynh គឺ​ជា​អ្នក​សម្រប​សម្រួល​ទីតាំង​សាធារណៈ​និង​សហគមន៍​នៅ​អាជ្ញាធរ​អភិរក្ស​និង​អភិវឌ្ឍន៍​ Seattle Chinatown International District (SCIDpda)។ នាងជួយសម្របសម្រួលដល់ការចូលរួមរបស់សហគមន៍ និងការផ្សព្វផ្សាយសម្រាប់គម្រោងទីធ្លាសាធារណៈនៅម្ដុំ Chinatown International District ដោយទំនាក់ទំនងជាមួយអាជីវកម្មក្នុងស្រុក អ្នករស់នៅ និងម្ចាស់អចលនទ្រព្យ ព្រមទាំងនាយកដ្ឋានក្រុង អ្នកផ្តល់មូលនិធិ និងក្រុមហ៊ុនរចនាដើម្បីស្វែងរកការឯកភាពគ្នាជុំវិញការរចនាសិល្បៈសាធារណៈផ្សេងៗ ការរចនាសួនឧទ្យាន និងគម្រោងស្តារផ្លូវថ្នល់ឡើងវិញ។ An បានចូលរួមជាមួយ TEW ដើម្បីលើកយកបទពិសោធន៍របស់មនុស្សដែលរស់នៅក្នុង Chinatown International District ដែល 72% នៃគ្រួសារនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេស និង 19.1% គឺជាមនុស្សចាស់ ដែលជារឿយៗកត្តាទាំងពីរនេះមិនបានរាប់បញ្ចូលក្នុងការសន្ទនាពីសមធម៌ដឹកជញ្ជូន។

Cesar Garcia

Cesar Garcia បានយកតំបន់ Seattle ថាជាផ្ទះរបស់គាតអស់រយៈពេល 17 ឆ្នាំកន្លងមកហើយ ជាកន្លែងដែលគាត់ធ្វើការជាអ្នកបកប្រែភាសាអេស្ប៉ាញ និងជាស្ពានទំនាក់ទំនងក្នុងវិស័យជាច្រើនរួមទាំងផ្នែកវេជ្ជសាស្រ្ត សង្គម និងផ្នែកច្បាប់។ គាត់ក៏ជាទំនាក់ទំនងសហគមន៍ដែលធ្វើការដោយឯករាជ្យសម្រាប់នាយកដ្ឋានតំបន់អស់រយៈពេលជិត 5 ឆ្នាំមកហើយ ដែលគាត់បានជួយបើកផ្លូវក្នុងការទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុង និងសហគមន៍។ ដោយបានជួបផ្ទាល់នូវបទពិសោធន៍ជីវិតរាប់ពាន់ជំពូកដែលជះឥទ្ធិពលដល់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន គឺជាហេតុដែលនាំឱ្យគាត់ចូលរួមជាមួយភរិយារបស់គាត់ឈ្មោះ Peggy Hernandez ក្នុងការបង្កើត Lake City Collective ដែលតស៊ូមតិ និងដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ និងលទ្ធភាពរស់នៅដែលជះឥទ្ធិពលជាចម្បងដល់គ្រួសារ BIPOC នៅភាគខាងជើងនៃទីក្រុង Seattle។ ដោយបានរស់នៅខាងត្បូង ខាងកណ្ដាល និងខាងជើងនៃទីក្រុង Seattle Cesar បានជួបប្រទះនូវវិសមភាពដោយផ្ទាល់នៅក្នុងការវិនិយោគផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង។ គាត់បានចូលរួមជាមួយ TEW ដើម្បីជួយបំបែកទម្រង់នៃការគៀបសង្កត់នេះ និងធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពនៅក្នុងសង្កាត់ដែលមានគ្រួសារដូចជាការរស់នៅរបស់គាត់ផ្ទាល់។

Ellany Kayce

Ellany Kayce គឺជាសមាជិកដែលបានចុះឈ្មោះនៃកុលសម្ព័ន្ធ Tlingit Nation, Raven Clan។ នាងគឺជានាយកប្រតិបត្តិនៃកម្មវិធី Nakani Native, 501c3 នៅទីក្រុង Seattle ហើយពេញមួយអាជីពរបស់នាងបានធ្វើការជាអ្នកអប់រំផ្នែកពូជសាសន៍ និងយុត្តិធម៌សង្គម និងអ្នកបង្កើតកម្មវិធី អ្នកប្រឹក្សាវប្បធម៌ អ្នករៀបចំព្រឹត្តិការណ៍ អ្នកចាត់ចែង អ្នកសម្របសម្រួល អ្នកបណ្តុះបណ្តាល អ្នកបង្កើតកម្មវិធីសិក្សា និងការរៃអង្គាសថវិកា។ Ellany ក៏មានបទពិសោធន៍ពេញមួយជីវិតដែលធ្វើការជាមួយសហគមន៍ជនជាតិដើមអាឡាស្កា ជនជាតិដើមអាមេរិកកាំង និង First Nations និងជាគ្រូបង្វឹក អ្នកវាយស្គរបុរាណ អ្នកចម្រៀង អ្នករាំ និងសកម្មជន។ នាងជឿថា ការប្រើប្រាស់មធ្យោបាយធ្វើដំណើរមានសារៈសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយការខ្វះខាតសមធម៌ និងយុត្តិធម៌សង្គមក្នុងការដឹកជញ្ជូន ប៉ះពាល់យ៉ាងអយុត្តធម៌ដល់អ្នកដែលជួបប្រទះភាពគ្មានផ្ទះសម្បែង ការរើសអើងពូជសាសន៍ ការរើសអើងស្រ្ដីភេទ និងវណ្ណៈនិយម ក៏ដូចជាការរារាំងមនុស្សភាគតិចពីការទទួលបានការងារ ការថែទាំសុខភាព និងលំនៅដ្ឋានដែលមានតម្លៃសមរម្យកាលពីមុនមក។ នាងជាអ្នកតំណាងឱ្យកុលសម្ព័ន្ធ Duwamish សម្រាប់ TEW ជាកន្លែងដែលនាងសង្ឃឹមថានឹងរៀន និងតស៊ូមតិសម្រាប់ពលរដ្ឋ Duwamish និងកុលសម្ព័ន្ធ/ជនជាតិដើមភាគតិចទាំងអស់។

Amir Noir Soulkin

Amir Noir Soulkin គឺជានាយកផ្នែកទំនាក់ទំនង និងអភិវឌ្ឍន៍នៅសេវាកម្មសហគមន៍អាហ្វ្រិកខាងកើត (EACS) ដែលជាអង្គការមិនរកប្រាក់ចំណេញដែលដឹកនាំ និងបម្រើជនជាតិស្បែកខ្មៅអស់រយៈពេល 21 ឆ្នាំមកហើយដែលត្រូវបានបង្កើតឡើងនិងសម្រាប់គ្រួសារជនភៀសខ្លួនអាហ្វ្រិកខាងកើត និងជនអន្តោប្រវេសន៍ដែលរស់នៅក្នុង King County។ គាត់គឺជាអ្នកទំនាក់ទំនងចម្បងសម្រាប់អង្គការ និងមើលការខុសត្រូវផ្នែករៃអង្គាសប្រាក់ និងអភិវឌ្ឍន៍របស់អង្គការ។ EACS Seattle ស្ថិតនៅក្នុងតំបន់ New Holly ដែលជាសហគមន៍ BIPOC ដ៏ច្រើនលើសលប់ ដែលបម្រើដល់យុវជនជាង 350 នាក់ជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីចាប់តាំងពីមតេយ្យសាលារហូតដល់ថ្នាក់ទី 12 ដូចជា កម្មវិធីក្រោយពេលចេញពីសាលា សាលានារដូវក្តៅ និងកម្មវិធីណែនាំយុវជន អន្តរាគមន៏និងអប់រំ ដែលលើកសំលេងរបស់ជនភៀសខ្លួន និងគ្រួសារជនអន្តោប្រវេសន៍អាហ្វ្រិកខាងកើត

Amir បានបញ្ចប់ការសិក្សាពី Puget Sound Sage's Community Leadership Institute ជាកន្លែងដែលគាត់ទទួលបានការយល់ដឹងយ៉ាងមោះមុតអំពីការតភ្ជាប់រវាងការចល័តក្នុងថ្នាក់ និងការចូលទៅកាន់ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព តម្លៃសមរម្យ និងសមធម៌ ដែលភ្ជាប់គ្រប់ផ្នែកនៃជីវិត។ ជនអន្តោប្រវេសន៍ស្បែកខ្មៅជារឿយៗត្រូវបានខកខានចូលរួមសន្ទនាអំពីគោលនយោបាយ ដោយសារតែភាសា និង/ឬមានឧបសគ្គក្នុងការចូលរួម ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្សរស់នៅក្នុងសង្គមដែលមានទ្រង់ទ្រាយតាមរយៈការចូលរួមយ៉ាងសកម្មតាមលទ្ធិប្រជាធិបតេយ្យ។ Amir មានអារម្មណ៍ថាគាត់អាចចូលរួមក្នុងការងារសមធម៌ដ៏សំខាន់ និងមានឥទ្ធិពលក្នុងនាមជាជនភៀសខ្លួនអាហ្រ្វិកខាងកើត និងសហគមន៍អន្តោប្រវេសន៍ ដោយបម្រើនៅក្នុងក្រុមការងារសមធម៌ដឹកជញ្ជូន៖ "មានតំណាងគឺសំខាន់ណាស់។ ការសាមគ្គីគ្នាជាមួយ BIPOC គឺសំខាន់ណាស់។ ជីវិតរបស់ជនជាតិសស្បែកខ្មៅក៏សំខាន់ដែរ។ សម្លេងរបស់ជនជាតិស្បែកខ្មៅក៏សំខាន់ដែរ។ ផលប្រយោជន៍នៃជនជាតិស្បែកខ្មៅក៏សំខាន់ដែរ។ សេដ្ខកិច្ចរបស់ជនជាតិស្បែកខ្មៅក៏សំខាន់ដែរ។ គុណភាពជីវិតជនជាតិស្បែកខ្មៅក៏សំខាន់ដែរ។"

Karia Wong

Karia Wong បានបម្រើជនអន្តោប្រវេសន៍តាំងពីឆ្នាំ 1998 ជាដំបូងគាត់ជាអ្នកស្ម័គ្រចិត្ត ហើយឥឡូវនេះជាអ្នកសម្របសម្រួលមជ្ឈមណ្ឌលធនធានគ្រួសារនៅ CISC មជ្ឈមណ្ឌលព័ត៌មាន និងសេវាកម្មចិន។ ក្នុងអំឡុងពេលជាង 20 ឆ្នាំរបស់គាត់នៃការគាំទ្រជនអន្តោប្រវេសន៍ Karia បានឃើញពីរបៀបដែលភាពមិនស្មើគ្នានៃការដឹកជញ្ជូនក្លាយជាឧបសគ្គសម្រាប់ជនអន្តោប្រវេសន៍ ដើម្បីឱ្យពួកគេខំពុះពារក្នុងជីវិតថ្មីរបស់ពួកគេនៅក្នុងទីក្រុង Seattle។ គាត់ជឿជាក់ថា មនុស្សគ្រប់រូបគួរតែមានសិទ្ធិទទួលជម្រើសដូចគ្នាចំពោះការដឹកជញ្ជូនដែលមានសុវត្ថិភាព តម្លៃសមរម្យ អាចទទួលបាន និងប្រកបដោយនិរន្តរភាពជាបរិស្ថាន ដោយមិនគិតពីប្រទេសដើមកំណើត ភាសា ប្រវត្ត និងសមត្ថភាពរាងកាយ/ផ្លូវចិត្តរបស់ពួកគេ។

អតីតសមាជិក TEW

  • Khatami Chau
  • Kiana Parker
  • Kristina Pearson
  • Chris Rhoades
  • Christina Thomas
  • Phyllis Porter
  • Micah Lusignan
  • Julia Jannon-Shields
  • Sokunthea Ok (នាយកដ្ឋានតំបន់ (DON), ទំនាក់ទំនងសហគមន៍)
  • Analia Bertoni (នាយកដ្ឋានតំបន់ (DON), ទំនាក់ទំនងសហគមន៍)