ក្របខ័ណ្ឌសមធម៌ដឹកជញ្ជូនរបស់ទីក្រុង Seattle
አማርኛ • 繁体字 • 简体中文 • ភាសាខ្មែរ • 한국어 • Oromiffa • af-Soomaali • Español • Tagalog • ትግርኛ • Tiếng việt • English
ប្រវត្តិនៃគោលនយោបាយរើសអើងជាតិសាសន៍ និងការមិនវិនិយោគបានបង្កើតឱ្យមានភាពមិនស្មើភាពគ្នានៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់យើង រួមទាំងការធ្វើដំណើរទៅឆ្ងាយ សម្រាប់សហគមន៍ដែលមិនមែនជាជនជាតិស្បែកស មានច្រើនជាងភាគីដែលជាជនជាតិស្បែកស ដោយសារការត្រូវផ្លាស់ប្ដូរទីលំនៅ ហើយជារឿយៗមិនសូវទទួលបានសេវាកម្មដឹកជញ្ជូនដែលមានគុណភាពខ្ពស់នោះទេ។ ខណៈពេលដែលសហគមន៍ដែលមិនមែនជាជនជាតិស្បែកស បង្កឱ្យមានជាតិពុលតិចក្នុងបរិស្ថាន តែពួកគេជួបប្រទះផលប៉ះពាល់រយៈពេលយូរអង្វែងពីការរើសអើងជាតិសាសន៍នេះ រួមទាំងមានកំណត់ក្នុងការទទួលបានឱកាស និងទ្រព្យសម្បត្តិ។ ការបញ្ចូលក្របខ័ណ្ឌសមធម៌ដឹកជញ្ជូនថ្មីនេះ (TEF) ទៅក្នុងគោលនយោបាយ និងប្រតិបត្តិការរបស់នាយកដ្ឋាន គឺជាជំហានមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាទាំងនេះ។
ការអភិវឌ្ឍ
ក្រុមការងារសមធម៌ដឹកជញ្ជូន (TEW) ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ 2019 ដើម្បីស្វែងរកមតិយោបល់ពីសមាជិកសហគមន៍ដ៏ទូលំទូលាយ និងសហគមន៌ចម្រុះ ដែលតំណាងឱ្យជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច និងប្រជាជនដែលមិនមែនជាជនជាតិស្បែកស និងសហគមន៍ងាយរងគ្រោះ។ សមាជិកនីមួយៗនៃក្រុមការងារ TEW មានទំនាក់ទំនងជាមួយអង្គការក្នុងស្រុកនៅក្នុងតំបន់ Seattle-King County ហើយអនុវត្តបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈរបស់ពួកគេក្នុងការកំណត់អត្តសញ្ញាណសកម្មភាពដែលជួយដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការដឹកជញ្ជូន។ មតិយោបល់របស់ពួកគេត្រូវបានប្រើដើម្បីកំណត់តម្លៃ និងយុទ្ធសាស្ត្រសម្រាប់ក្របខ័ណ្ឌ TEF ដែលនឹងដឹកនាំសកម្មភាពរបស់បុគ្គលិកនៃនាយកដ្ឋានដឹកជញ្ជូន (SDOT) នៃទីក្រុង Seattle សម្រាប់ឆ្នាំខាងមុខ។
យោលទៅតាមគោលដៅរួមរបស់កម្មវិធីសមធម៌ដឹកជញ្ជូន (TEP):
- ក្របខ័ណ្ឌ TEF គឺជាផែនទីបង្ហាញផ្លូវសម្រាប់អ្នកធ្វើការសម្រេចចិត្តរបស់ក្រសួង SDOT បុគ្គលិក ភាគីជាប់ពាក់ព័ន្ធ ដៃគូ និងសហគមន៍ដ៏ទៃទៀតក្នុងការសហការគ្នាបង្កើតប្រព័ន្ធដឹកជញ្ជូនប្រកបដោយសមធម៌។
- ដោយបានកសាងចេញពី មាត្រាយុត្តិធម៌សង្គមនិងជាតិសាសន៌ (RSJI) របស់ទីក្រុង Seattle ក្របខ័ណ្ឌ TEF លាតត្រដាងនូវភាពមិនស្មើគ្នាដែលមាននៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់យើង ដោយសារការប្រកាន់ពូជសាសន៍តាមស្ថាប័ន។
នៅឆ្នាំ 2021 ក្រសួង SDOT បានបន្តសហការគ្នាជាមួយសមាជិកនៃក្រុមការងារ TEW ដើម្បីសហការរៀបចំផែនការអនុវត្ត។ ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ 2021 បុគ្គលិកនៃក្រសួង SDOT និងសមាជិកក្រុមការងារ TEW បានសហការគ្នាក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ដែលបណ្ដាលឱ្យអ្នកចូលរួមបង្កើតមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្តាប់យ៉ាងសកម្ម និងបំផុសគំនិតប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្កើតផែនការអនុវត្តរួមគ្នា។
សម្ភារៈរបស់ក្របខ័ណ្ឌសមធម៌
- ក្របខ័ណ្ឌសមធម៌ដឹកជញ្ជូន ផ្នែកទី 1៖ តម្លៃ និងយុទ្ធសាស្ត្រ
- ក្រដាសពត៌មានស្ដីអំពីសមធម៌ដឹកជញ្ជូន (បោះពុម្ពនិងចែករំលែក)
- នឹងមកដល់ឆាប់ៗនេះ - ក្រដាសពត៌មានបត់ជាពីរស្ដីអំពីក្របខ័ណ្ឌសមធម៌ដឹកជញ្ជូន
ផែនការអនុវត្តរបស់ក្របខ័ណ្ឌ TEF
ផែនការអនុវត្ត រួមមានទាំងមធ្យោបាយដែលជំរុញឱ្យមានតម្លៃនិងយុទ្ធសាស្ត្រដែលបានកំណត់នៅក្នុងផ្នែកមួយនៃក្របខ័ណ្ឌ TEF៖
- មធ្យោបាយទាំងនេះ មាននៅក្នុងប្រភេទផ្សេងៗគ្នា ចាប់ពីការតស៊ូមតិ គោលនយោបាយ កម្មវិធី គម្រោងការ រហូតដល់មធ្យោបាយ ដែលផ្លាស់ប្តូរផ្នែកវប្បធម៌បានកាន់តែច្រើនសម្រាប់នាយកដ្ឋានរបស់យើង ដូចជាដំណើរការផ្ទៃក្នុង និងការអនុវត្តដ៏ល្អបំផុតរបស់យើង។
- ផែនការនេះ លាតត្រដាងពីឆ្នាំ 2022 ដល់ឆ្នាំ 2028 ដោយមានការយល់ដឹងថា វាជាឯកសារដែលអាចប្រែប្រួល ដែលនឹងត្រូវបានកែសម្រួល ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។
ផ្ទាំងបង្ហាញផែនការអនុវត្តអន្តរកម្មខាងក្រោមរួមមានជាង 200 មធ្យោបាយដែលត្រូវបានរៀបចំឡើងដោយគុណតម្លៃរបស់ក្របខ័ណ្ឌ TEF។ ស្ទង់មើលវាដើម្បីស្វែងយល់បន្ថែម!
ផ្ទាំងបង្ហាញពីក្របខ័ណ្ណ TEF
ប្រភពដកស្រង់៖
- ការផ្លាស់ប្តូរបរិយាកាសដែលមានជាតិពុល ទាក់ទងនឹងការដឹកជញ្ជូនតាមពូជ-ជាតិសាសន៍ និងស្ថានភាពសេដ្ឋកិច្ចសង្គម
- វិសមភាពក្នុងការប្រើប្រាស់ទំនិញ និងសេវាកម្ម បន្ថែមឱ្យមានភាពមិនស្មើគ្នានៃពូជ-ជាតិសាសន៍ ក្នុងការជួបប្រទះបរិយាកាសដែលមានជាតិពុល
- ការយល់ដឹងពីវិសមភាពជាតិសាសន៍ក្នុងការជួបប្រទះខ្យល់ដែលមានជាតិពុល បណ្ដាលមកពីចរាចរណ៍
- ប្រជាជនដែលមានមិនមែនជាជនជាតិស្បែកស ជួបប្រទះខ្យល់ដែលមានជាតិពុលខ្លាំងជាងគេបំផុត ពីគ្រប់ប្រភព